ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅកន្លែងដែលប្រជាជននៃឃុំ Xuan Quan និង Me So ត្រៀមដើមឈើលំអសម្រាប់លក់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹង ថា៖Xuan Quan មានទីតាំងជិតភូមិរបរ Bat Trang ហេតុដូច្នេះ ការរួមបញ្ចូលរវាង “ផ្កា Xuan Quang គ្រឿងកុលាភាជន៍ Bat Trang” នឹងរួមចំណែកក្នុងការលើកកម្ពស់ភូមិរបរទាំងពីរនេះ ឲ្យកាន់តែអភិវឌ្ឍន៍ទៅ មុខ។ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាលមូលដ្ឋានបន្តជួយឧប ត្ថម្ភដល់ប្រជាពលរដ្ឋដែលអភិក្រមនឹងបច្ចេកវិទ្យាខ្ពស់ បទពិសោធកសិ កម្មទំនើបនិងរួមគ្នាលើកកម្ពស់តម្លៃផលិតផល។ រួមជាមួយគ្នានោះ តំបន់ក៏គប្បីបង្កើតការតភ្ជាប់សំដៅបង្កើតខ្សែសង្វាក់ផលិតកម្មដើម្បីជំរុញការអភិវឌ្ឍរួមនៃគំរូផលិតកម្មក្នុងនិងក្រៅតំបន់៕