ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Jeliazkov ប្រគល់ប័ណ្ណសរសើរដល់បុគ្គលដែលមានស្នាដៃឆ្នើមក្នុងវិស័យការទូតរវាងប្រជាជននិងប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។ (រូបថត៖ TTXVN) |
នៅថ្ងៃដដែល ប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov បាន អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh។ ថ្លែងមតិក្នុងជំនួបជាមួយ លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh លោក Nguyen Xuan Ky លោកប្រធាន រដ្ឋសភាប៊ុលហ្គារីបានអះអាងថា នឹងបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីតភ្ជាប់មូលដ្ឋាន នានារបស់ប៊ុលហ្គារី ឲ្យសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយរួមគ្នាចែករំលែកបទ ពិសោធន៍ក្នុងការអភិវឌ្ឍវិស័យមួយចំនួនរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

