ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលស្វាគមប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ី លោក Wesley W.Simina (រូបថតៈ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាសហព័ន្ធមីក្រូនេស៊ី លោក Wesley W.Simina បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃទំនាក់ទំនងរវាងមីក្រូនេស៊ីជាមួយវៀតណាមនិងចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូជាសក្ខីភាពបញ្ជាក់ច្បាស់លាស់ព្រមទាំងអះអាងការសន្យា ជម្រុញថែមទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសដែលប្រទេសទាំងពីររៀបរំលឹកខួបលើកទី២៣នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៩៥-២០១៨)។ ភាគីទាំងពីរបានឯកភាព លើវិស័យសហប្រតិបត្តិការគន្លឹះគឺកសិកម្មនិងទេសចរណ៍ជាដើម។

នាពេលខាងមុខ ភាគីទាំងពីរនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ គាំទ្រគ្នានៅបណ្តាវេទិកា អង្គការតំបន់និងពហុភាគី ជាពិសេសគឺនៅអង្គការសហប្រជាជាតិ៕