ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងចូលរួម AIPA ៤៣។ (រូបថត៖ VOV) |
“ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងថ្លែងសុន្ទរកថាដ៏ សំខាន់នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាត AIPA-៤៣ ដោយសង្កត់ធ្ងន់លើសារៈ សំខាន់នៃកិច្ចប្រជុំ ក៏ដូចជាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងស្ថានភាព បច្ចុប្បន្ន; បញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការបន្តរួមចំណែកទៅក្នុងដំណើរការ កសាងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាព បរិយាប័ន្ននិងភាពធន់ ព្រមទាំង លើកកំពស់ឋានៈរបស់ AIPA ក្នុងសកម្មភាពរបស់អាស៊ាននិយាយរួមនាពេលខាងមុខ ផងដែរ”។
គួរបញ្ជាក់ថា ការដែលរដ្ឋសភាវៀតណាមចូលរួម AIPA - ៤៣ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុង AIPA គឺជាអាទិភាពក្នុងកិច្ចការបរទេសរបស់រដ្ឋសភាវៀត ណាម កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសភាបណ្ដាប្រទេសអាស៊ាន នាំមក នូវផលប្រយោជន៍ពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់វៀតណាម និងសហគមន៍ អាស៊ាន ទន្ទឹមនឹងនោះគឺជាវេទិការសម្រាប់ រដ្ឋសភាវៀតណាមពង្រីកតួនាទី និងលើក កំពស់ឋានៈរបស់ប្រទេសជាតិ៕

