អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh (ឆ្វេង) ជូនដំណើរប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។(រូបថត៖ Doan Tan/VNA) |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមមហាសន្និ បាត AIPA-៤៤ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីបញ្ជាក់អំពីតួនាទីរបស់រដ្ឋសភា វៀតណាម រួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះខ្លឹមសារនានារបស់ AIPA។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌូណេស៊ី និងសាធា រណរដ្ឋឥស្លាមអ៊ីរ៉ង់ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាម ជាមួយប្រទេសទាំងពីរខាងលើ លើគ្រប់វិស័យ កសាង និងពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ៕

