ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ។ (រូបថត៖ VOV) |
នាថ្ងៃដដែល នៅរោងចក្រកែច្នៃកៅស៊ូ Tan Bien ក្នុងខេត្តកំពង់ធំ ប្រធានរដ្ឋ សភា លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម សម្ព័ន្ធក្រុមហ៊ុន Viettel ថ្នាក់ដឹកនាំក្រុមហ៊ុន កៅស៊ូវៀតណាមនៅកម្ពុជា រួមជាមួយកម្មាភិបាល បុគ្គលិកជនជាតិវៀតណាម និង ជនជាតិកម្ពុជា ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងខេត្តកំពង់ធំ។ នៅទីនេះ លោកប្រធានរដ្ឋសភាបានស្នើឱ្យបណ្ដាក្រុមហ៊ុនខិតខំប្រឹងប្រែងសម្រេច ភារកិច្ចនយោបាយ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបក្សនិងរដ្ឋបានប្រគល់ ជូន ដោយលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចផង ព្រមទាំងពង្រីកតួនាទីជាស្ពាន រួម ចំណែកជំរុញកិច្ចសហប្រតិបត្តិការរវា ងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពផង; គោរពយ៉ាងម៉ឺងម៉ាត់នូវគោលជំហរ គោលមាគ៌ា របស់បក្ស និងច្បាប់របស់រដ្ឋទាំងពីរ៕

