កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត វិថី Vong Cung Can Tho ត្រូវបានសាងសង់ឡើងនៅឃុំ My Khanh ស្រុក Phong Dien ដោយការវិនិយោគសរុបមានចំនួនជាង ៩៩ ពាន់លានដុង ពីការធ្វើសង្គមនិយម ដោយរយៈពេលអនុវត្តចាប់ពីពេលនេះដល់ឆ្នាំ ២០២០។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លោក Duong Tan Hien អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង Can Tho បានមានប្រសាសន៍ថា វិថី Vong Cung មានចម្ងាយជិត ៣០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ១ A ចាប់ពីស្ពាន Cai Rang ចូលមកស្រុក Phong Dien ឆ្លងកាត់ឃុំ៖ My Khanh, Nhon Ai, Tan Thoi, Giai Xuan ហើយបញ្ចប់នៅផ្លូវ Ba Se (នៃសង្កាត់ Phuoc Thoi ខ័ណ្ឌ O Mon ទីក្រុង Can Tho)។ នេះជាផ្លូវដឹកជញ្ជូនងាយស្រួលដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ មានទីតាំងស្ថិតនៅខ្លោងទ្វារភាគនិរតីនៃកណ្តាលទីក្រុង Can Tho។ ក្នុងកំឡុងសង្គ្រាមចំនួនពីរនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិនិយមអាមេរិក វិថី Vong Cung មានឈ្មោះល្បីថាជា ដែនដីភ្លើង Can Can ដែលជាខ្សែផ្លូវ មានសារៈសំខាន់ពិសេសក្នុងវិស័យយោធា។
តាងនាមអោយថ្នាក់ដឹកនាំទីក្រុង Can Tho លោក Duong Tan Hien បានស្នើអោយអង្គភាពដែលពាក់ព័ន្ធក្នុងវិស័យសំណង់និងការត្រួតពិនិត្យ អោយបង្កើនស្មារតីទទួលខុសត្រូវដើម្បីឱ្យគម្រោងនេះ ត្រូវបានបញ្ចប់តាមកាលកំណត់ និងឆ្លើយតបជាមួយតម្រូវការអំពីវិចិត្រសិល្បៈនិងបច្ចេកទេស៕

