![]() |
ទន្ទឹមនឹងនេះលោកស្រី Nguyen Thi Kim Ngan ស្នើឯកអគ្គរដ្ឋទូតក្នុងឋានៈរបស់ខ្លួន និងសហការគ្នាឱ្យបានល្អជាមួយស្ថាប័នមានសមត្ថភាពពាក់ព័ន្ធនានានៃភាគីទាំងពីរក្នុងការអភិវឌ្ឍលើវិស័យមួយចំនួនផងដែរ។
លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តដល់សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឥណ្ឌាចូលមកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគ ជាពិសេសក្នុងវិស័យដែលឥណ្ឌាមានប្រៀបខ្លាំងហើយវៀតណាមមានតម្រូវការផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Verma បានអះអាងថាឥណ្ឌានឹងបន្តគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហា សមុទ្រខាងកើតឲ្យបានស្របតាមច្បាប់អន្តរជាតិផងដែរ៕

