ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ២៧ ខែមិនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋបារាំង; បំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយសភាអឺរ៉ុប (EP) និងចូលរួមមហាសន្និបាតលើកទី ១៤០ នៃសហភាពអន្តរសភាពិភពលោក(IPU-140) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី៨ខែមេសាឆ្នាំ ២០១៩។

ក្នុងដំណើរទស្សនកិច្ចនិងចូលរួមបណ្តាកិច្ចប្រជុំលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមគឺតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki, ប្រធានសភាបារាំង លោក Richard Ferrand, ប្រធានសភាអឺរ៉ុប (EP) លោក Antonio Tajani, ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោក Gabriela Cuevas Barron និងប្រធានសភាកាតា Ahmad Bin Abdullah Al Mahmoud។

ដំណើរទស្សនកិច្ចលើកនេះ មានអត្ថន័យដ៏សំខាន់ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង អនុវត្តន៍លទ្ធផលនៃដំណើរទស្សនកិច្ចនៅបារាំងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុវត្តន៍ជាក់ស្ដែងនូវសេចក្ដីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស
ទាំងពីរអំពីកិច្ចសហប្រតិបត្តិការសភា បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយជាមួយមារ៉ុក ព្រមទាំងជាសញ្ញាសម្គាល់ថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភានៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ច និងធ្វើការជាមួយសភាអឺរ៉ុបរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan សំដៅផ្លាស់ប្ដូរអំពីទំនាក់ទំនងសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប សភាអឺរ៉ុប ជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយសហភាពអឺរ៉ុប ក៏ដូចជាផ្លាស់ប្ដូរអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួម មហាសន្និបាតលើកទី១៤០ នៃសហភាពអន្តរសភាពិភពលោក (IPU-140) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុង Doha សំដៅបន្តអះអាងនូវការសន្យាម្ចាស់ការ និងសកម្ម ចូលរួមរាល់សកម្មភាពកិច្ចការបរទេសពហុភាគីរបស់វៀតណាម បង្ហាញតួនាទីម្ចាស់ការ សកម្ម ក្នុងការដោះស្រាយរាល់ការសាកល្បងតំបន់ និងសកល ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូ តាមរយៈសកម្មភាពជួបប្រាកស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រីកថែមទៀតនូវតួនាទី និងឋានៈរបស់រដ្ឋសភាវៀតណាមនៅ IPU ជាពិសេសគឺក្នុងការទទួលតំណែងជាប្រធាន IPU សម្រាប់អាណត្តិ ២០១៨ -២០១៩៕