![]() |
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើដល់ថ្នាក់មូលដ្ឋាន បន្ត ផ្តោតការយកចិត្តទុកដាក់ក្នុងការថែទាំជនមានគុណបំណាច់ ដើម្បីគោលនយោ បាយរបស់បក្សនិងរដ្ឋត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត។
មុននេះ នាយប់ថ្ងៃទី ២៩ ខែមិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតខេត្ត Phu Yen ឡើងវិញ (១ កក្កដា ១៩៨៩-១ កក្កដា ២០១៩) និងទទួលគ្រឿងឥស្សរិយយស ឯករាជ្យថ្នាក់ទី១ ដោយប្រធានរដ្ឋប្រគល់ជូន។
![]() |
ថ្លែងមតិនៅក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗ របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនខេត្ត Phu Yen ខិតខំសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ជាច្រើនឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ខេត្តបានសម្រេចនូវកំណើនល្អ ហើយមានការផ្លាស់ប្តូរយ៉ាខ្លាំងក្លាឆ្ពោះទៅទិសដៅឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មយ៉ាងសកម្ម។ វិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងសេវាកម្មកំពុងអភិវឌ្ឍនិងបង្កើតនូវតម្លៃបន្ថែមខ្ពស់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Phu Yen ក៏បានផ្តោតលើការវិនិយោគនិងការធ្វើអាជីវកម្មសេដ្ឋកិច្ចសមុទ្រ ដែលជាប់ទាក់ទងជាមួយការអភិវឌ្ឍវិស័យទេសចរ ណ៍ ដែលនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន និងបើកទិសដៅថ្មីនាពេលអនាគត”។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានក្រើនរំលឹកខេត្ត Phu Yen បន្តកែលំអរយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។ លោកស្រីប្រធានរដ្ឋសភាបានស្នើរឱ្យខេត្ត Phu Yen ត្រូវធានាបញ្ហាសន្តិសុខសង្គមសម្រាប់ប្រជាជនគ្រប់រូបផងដែរ៕


