![]() |
នេះគឺជាលើកដំបូងបង្អស់ដែលលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សកិច្ចនៅប្រទេស ហូឡង់។ ដំណើរទស្សនកិច្ចនេះមាន សារៈសំខាន់ដើម្បីបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនជាមួយប្រទេសហូឡង់ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងវៀតណាម -ហូឡង់ (ឆ្នាំ ១៩៧៣ - ឆ្នាំ ២០១៨ ) ។ដំណើរទស្សនកិច្ចនេះក៏បានកត់សម្គាល់នូវព្រឹត្តិការណ៍ថ្មីមួយក្នុងទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាវៀតណាម និង សភា ហូឡង់ដែរ៕

