ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅទស្សនាចំការដំណាំកាហ្វេអារ៉ាប៊ីកាក្នុងភូមិ Hoang Van Thu ឃុំ Hua La ទីក្រុង Son La។ រូបថត៖ quochoi.vn

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់នៃពិធីបុណ្យកាហ្វេខេត្ត Son La លើកទី ១ ឆ្នាំ ២០២៣ ។

រោងចក្រកាហ្វេ Son La ត្រូវបានដាក់ពង្រាយសាងសង់ក្នុងរយៈពេលជិត ៤ ខែ (ចាប់ពីខែកក្កដាដល់ខែតុលាឆ្នាំ ២០២៣) ដោយមានសមត្ថភាពកែច្នៃផ្លែកាហ្វេស្រស់ប្រមាណ ៥ម៉ឺនតោនក្នុងមួយឆ្នាំ (ស្មើនឹងគ្រាប់កាហ្វេប្រហែល ១២.៥០០ តោន ក្នុងមួយឆ្នាំ) ។

នាព្រឹកថ្ងៃទី ២១ ខែតុលា ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានមកដល់ភូមិ Hoang Van Thu ឃុំ Hua La ទីក្រុង Son La ដើម្បីទៅទស្សនាចំការដំណាំកាហ្វេអារ៉ាប៊ីកា; ជួបពិភាក្សាជាមួយប្រជាជនក្នុងតំបន់អំពីដំណើរការដាំដុះ ថែទាំ និងប្រមូលផល កាហ្វេ - អារ៉ាប៊ីកា; ហើយបានចូលរួមការប្រឡងប្រណាំងប្រមូលផលកាហ្វេ “កសិករប្រណាំងទេពកោសល្យ”ផងដែរ៕