ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបឯកអគ្គរាជទូតអង់គ្លេសលោក Gareth Ward។ (រូបថត៖ VOV) |
លោកឯកអគ្គរាជទូត Gareth Ward បានថ្លែងអំណរគុណដល់លោកប្រធាន រដ្ឋសភា Vuong Dinh Hue ដែលបានផ្ញើសារអបអរសាទរជូនប្រធានព្រឹទ្ធសភា អង់គ្លេស លោក John McFall និងប្រធានសភាជាន់ទាបអង់គ្លេស លោកស្រី Lindsay Hoyle ក្នុងឱកាសខួបលើកទី ៧០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រី យានី Elizabeth ទី២ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ចំពោះប្រទេស និង ប្រជាជនអង់គ្លេស។ លោកឯកអគ្គរាជទូតអង់គ្លេសបានឲ្យដឹងថែមទៀតថា ការ ប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលដ៏សំខាន់មួយនាពេលបច្ចុប្បន្ននេះ។ លើ វិស័យនេះ រដ្ឋាភិបាលអង់គ្លេសវាយតំលៃខ្ពស់ចំពោះការសន្យារបស់វៀតណាមនៅ កិច្ចប្រជុំ COP២៦ និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបៃតងដែលវៀត ណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

