ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅគុយបា។ (រូបថត៖ Doan Tan/VNA) |
វៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅគុយបា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យឯកអគ្គរដ្ឋទូត ស្ថានទូត សហគមន៍ធុរកិច្ច ក៏ដូច ជាសិស្សានុសិស្ស និងនិស្សិតកាន់តែជ្រួបជ្រាបពីទំនាក់ទំនងសាមគ្គីភាពពិសេស គំរូ និងស្មោះត្រង់រវាងវៀតណាមនិងគុយបា។
“កាលពីអតីតកាល ក្នុងការតស៊ូ និងការកសាងប្រទេសជាតិ មេដឹកនាំបក្ស រដ្ឋ និងប្រជាជនគុយបាបានផ្តល់ជំនួយដែលមិនអាចកាត់ថ្លៃបាន ទាំងខាងសម្ភារៈ និងស្មារតីដល់វៀតណាម។ ក្នុងអំឡុងពេលសង្គ្រាមដ៏កាចសាហាវ មានអគ្គមគ្គុទេសតែ ម្នាក់គត់លើពិភពលោក បានឈានជើងទៅដល់សមរភូមិ Quang Tri។ ប្រការនោះមាន តម្លៃជានិមិត្តរូបដ៏ធំណាស់។ ពាក្យពេជ្រល្បីល្បាញរបស់អគ្គមគ្គុទេស Fidel Castro ថា៖ "ដើម្បីប្រទេសវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះបង់សាច់ស្រស់ឈាម ស្រស់របស់ខ្លួន" គឺជាភស្តុតាងដ៏ច្បាស់លាស់នៃទំនាក់ទំនងនេះ។ គេនិយាយថាគុយ បាគឺជាប្រទេសមហាអំណាចនៃភាពសប្បុរស។ គុយបាបានជួយវៀតណាមនូវសម្ភារៈ បរិក្ខារពេទ្យក្នុងដំណាក់កាលនៃជំងឺរាតត្បាត Covid-19 ហើយនាបច្ចុប្បន្ន គុយបាមាន វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកររាប់ម៉ឺននាក់ដែលកំពុងធ្វើការនៅប្រទេសអាមេរិកនានា។ នៅពេលដែលប្រទេសគុយបាកំពុងជួបការលំបាក យើងត្រូវបង្ហាញស្មារតីសាមគ្គីភាព កាន់តែខ្លាំងថែមទៀត ហើយធ្វើយ៉ាងណាដើម្បីបន្តពង្រីកស្មារតីសាមគ្គីភាព មិត្តភាព ពិសេសស្មោះត្រង់ និងបរិសុទ្ធនេះ”។
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទៅ ទស្សនាមជ្ឈមណ្ឌល Fidel Castro Ruz ជាទីកន្លែងដែលថែរក្សា អភិរក្សនិងលើក តម្កើងបេតិកភ័ណ្ឌរបស់អគ្គមគ្គុទេសគុយបារូបនេះ ដើម្បីបម្រើការស្រាវជ្រាវ និងផ្សព្វ ផ្សាយរាល់តម្លៃសតិអារម្មណ៍របស់លោក៕

