ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង លោក Fabien Roussel

នៅឯជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា បក្សកុម្មុយនីស្តវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពជាមួយគណៈបក្សកុម្មុយនិស្តបារាំង (PCF)។ ម្យ៉ាងវិញទៀត វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់ PCF លើឆាកនយោបាយនិងការអភិវឌ្ឍរបស់ប្រទេសបារាំងទៀតផង។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានថ្លែងថា វៀតណាមជានិច្ចកាលរក្សាគោលនយោបាយកិច្ចការបរទេសបើកទូលាយ ពុហភាគី ពហុបែប និងមានបំណងក្លាយជាមិត្ត ជាដៃគូដែលគួរទុកចិត្ត សម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោក ក៏ដូចជា ខិតខំចូលរួមក្នុងការស្ថាបនាសន្តិភាពសម្រាប់ពិភព លោកទាំងមូល។

ចំណែក លេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង លោក Fabien Roussel បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាង PCF និងបក្សកុម្មុយនិស្តវៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត នាពេលអនាគតជាមិនខាន៕