ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឱ្យដឹងថា ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់កំពុងផ្តោតការយកចិត្តទុកដាក់ជាពិសេស ដើម្បីឆ្លើយតបនឹងមតិយោយល់របស់អ្នកបោះឆ្នោត។

មុននោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់វិហាររបស់បណ្តាស្ដេច Hung នៅទីក្រុង Can Tho។ ការវិនិ យោគកសាងវិហាររបស់ស្ដេច Hung គឺដើម្បីបង្ហាញការដឹងគុណចំពោះបុព្វការី ជនដែលបានកសាងនិងរក្សាប្រទេសជាតិ និងអប់រំគុណធម៌ “ផឹកទឹកនឹកដល់ប្រ ភពដើម” របស់ប្រជាជនវៀតណាមផងដែរ។ គម្រោងនេះក៏មានគោលបំណងដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជនជាច្រើននៅទីក្រុង Can Tho ជាពិសេសខេត្តដីសណ្ដទន្លេ Cuu Long ទូទៅ ក្នុងការអនុវត្តជំនឿធ្វើសក្ការៈបូជាស្តេច Hung និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍របស់ទីក្រុង Can Tho ផងដែរ៕