ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានរដ្ឋសភាសហព័ន្ធ Micronesia លោក Wesley W. Simina

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានគោរពថ្លែងអំណរគុណចំពោះ Micronesia ដែលបានគាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.បអាណត្តិ២០០៨-២០០៩។ ស្ដីពីកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យប្រទេសទាំងពីរសហការនិងគាំទ្រគ្នាយ៉ាងសកម្មនៅបណ្ដាវេទិកា អង្គការតំបន់និងអង្គការពហុភាគី ពិសេសគឺអ.ស.ប។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា បញ្ហាសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់ប្រទេសទាំងឡាយ ព្រមទាំងបញ្ជាក់នូវសុឆន្ទៈ គោលជំហរឥតងាករេរបស់វៀតណាមក្នុងការរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសនានាក្នុងតំបន់ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈលើមូលឋ្ានច្បាប់អន្តរជាតិ។

ស្ដីពីទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តពង្រីកកិច្ចសហការនៅវេទិកាសភាពហុភាគីដូចជា សហភាពអន្តរសភា (IPU) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ជាដើម៕