![]() |
នៅកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិ AIPA បានអនុម័តលើសំណើរ តែងតាំងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាអនុ ប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ តាមគោលការណ៍ថា ប្រធាន AIPA ឆ្នាំក្រោយនឹងត្រូវបានបោះឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ នៅកិច្ចប្រជុំនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានជូនដំណឹងអំពីការដែលមហាសន្និបាត AIPA 41 នឹងប្រព្រឹត្តទៅនៅទីក្រុង ហាឡុង ខេត្ត Quang Ninh នាខែសីហាឆ្នាំ២០២០។
![]() |
មុននោះ នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅជួបសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតក៏ដូចជាសហគមន៍ជនវៀតណាមនៅទីក្រុង បាងកក។
លោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងដល់កម្មាភិបាល បុគ្គលិក ស្ថានទូតនិងសហគមន៍អាណិកជនវៀតណាមនៅថៃ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលថ្មីៗនេះ។ លោកស្រីប្រធានរដ្ឋសភាបានអះអាង ថា បក្ស រដ្ឋ និងរដ្ឋសភាជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ ហើយបង្កលក្ខណៈ ងាយស្រួលដើម្បីអោយស្ថាប័នតំណាងនានារបស់វៀតណាមប្រចាំឯបរទេសអាចធ្វើសកម្មភាពប្រកបដោយភាពងាយស្រួល សំដៅបម្រើបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំមានគោលបំណងថា ជនរួមជាតិទាំងអស់គ្នាបន្តជាពលរដ្ឋគំរូដែលគោរព ច្បាប់នៅប្រទេសសាមី ដើម្បីអោយអាជ្ញាធរនិងប្រជាជននៅទីនេះមានការជឿ ទុកចិត្តចំពោះមនុស្សវៀតណាម។ ទោះបីជាបងប្អូនមានសញ្ជាតិថៃក្ដី ប៉ុន្តែបង ប្អូននៅតែរក្សាបាននូវវប្បធម៌ និងស្មារតីរបស់មនុស្សវៀតណាម។ យើងខ្ញុំចង់ បញ្ជូនរាល់មនោសញ្ចេតនានិងទឹកចិត្តរបស់ស្រុកកំណើតនិងមាតុភូមិជូនដល់បងប្អូនគ្រប់រូប”។
នាបច្ចុប្បន្ន នៅប្រទេសថៃកំពុងមានអាណិកជនវៀតណាមប្រមាណ១សែន នាក់ដែលកំពុងរស់នៅនិងធ្វើការ ហើយអគ្គសមាគមន៍ជនវៀតណាមនៅថៃត្រូវ បានបង្កើតឡើងកាលពីឆ្នាំ២០០៩៕


