ដំណើរទស្សនកិច្ចរបស់លោកស្រី Nguyen Thi Kim Ngan មានអត្ថន័យដ៏ សំខាន់ដោយបង្ហាញនូវការគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងវៀតណាមជាមួយកូរ៉េខាងត្បូង ក៏ដូចជាគោលបំណងចង់អភិវឌ្ឍន៍ ទំនាក់ទំនងនេះឡើងកំពស់ថ្មីផងដែរ។ ដំណើរទស្សនកិច្ចលើកនេះក៏ជាការអះ អាងនូវការគាំទ្ររបស់វៀតណាមចំពោះគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ព្រមទាំងអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបតិ្តការដែលត្រូវ បានចុះហត្ថលេខារវាងរដ្ឋសភានៃប្រទេសទាំងពីរសំដៅអភិវឌ្ឍន៍ទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញាត្តិទាំងពីរអោយកាន់តែល្អប្រសើរទាំងខាងទ្វេភាគីនិងខាង ពហុភាគីផងដែរ៕