ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាសហករណ៍ផលិតកម្ម និងសេវាកម្ម Sinh Duoc នៅស្រុក Gia Vien ខេត្ត Ninh Binh (រូបថត៖ VNA)

លោកប្រធានរដ្ឋបានស្នើឱ្យស្រុក Yen Mo និងស្រុក Gia Vien និងសម្ព័ន្ធសហករណ៍ខេត្ត Ninh Binh បន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់សហករណ៍ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពង្រីកទ្រង់ទ្រាយក្នុងនោះជួយឧបត្ថម្ភអំពីទុន ដីធ្លី បណ្តុះបណ្តាលជំនាញ និង ផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ជួយសហករណ៍ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើតផលិតផលដែលមានគុណភាព ពោលគឺមិនត្រឹមតែឆ្លើយតបនឹងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៀតផង៕