ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito។ (រូបថត៖ AFP) |
ព្រះចៅអធិរាជជប៉ុនបានថ្លែងព្រះអំណរគុណចំពោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីបុណ្យសព ថ្នាក់ជាតិ; ចាត់ទុកថា នេះជាការកត់សម្គាល់ពិសេសចំពោះការរួមចំណែករបស់អតីត នាយករដ្ឋមន្ត្រី លោក Abe ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម - ជប៉ុន ព្រមទាំង បង្ហាញពីការគោរពរបស់បក្ស រដ្ឋ និងប្រជាជន
វៀតណាមចំពោះទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុន ផងដែរ។ ព្រះចៅអធិរាជជប៉ុនបាន បញ្ជាក់ថា ព្រះអង្គនឹងគាំទ្រ ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមវិភាគទាន ទៅក្នុងទំនាក់ទំនងជប៉ុន-វៀតណាម៕

