ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិខេត្ត Luxor ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអេហ្ស៊ីប

ទទួលប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវនៅព្រលានយន្តហោះអន្តរ ជាតិ Luxor មានវត្តមានអភិបាលខេត្ត Luxor លោក Mohammed Badr រួមទាំងមន្ត្រីរដ្ឋអំណាចខេត្ត Luxor ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long និងភរិយា រួមទាំងមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបរបស់លោក Tran Dai Quang លើកនេះជា ដំណើរទស្សនកិច្ចផ្លូវការដើមដំបូងរបស់ប្រមុខរដ្ឋវៀតណាមទៅកាន់អេហ្ស៊ីប គិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦៣មក។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកអះអាងសារជាថ្មី រាល់ការសន្យាដែលប្រទេសទាំងពីរបានចុះហត្ថលេខានាឆ្នាំ២០១៧ ក៏ដូចជា ជម្រុញវិធានការមួយចំនួន សំដៅ បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដូចជានយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌និងអប់រំជាដើម។ ទន្ទឹមជាមួយគ្នានោះ ក៏បានអះអាងនូវបំណងប្រាថ្នារបស់វៀតណាម ចង់បន្តជម្រុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីវៀតណាម -អេហ្ស៊ីបឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាព៕