ប្រធានរដ្ឋវៀតណា0មលោក Vo Van Thuong (ស្ដាំ) និងប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev។ (រូបថត៖ VNA) |
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ូសបេគីស្ថានបានអះអាងថា រដ្ឋអំណាចក្រុង Tashkent យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយក្រុងហាណូយ។ លោក Shavkat Mirziyoyev មានបំណងចង់ស្តារឡើងវិញនូវវិស័យសហប្រតិបត្តិការ ប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសប្រេងឧស្ម័ន ការអប់រំ បណ្តុះបណ្តាល ការ ផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរវប្បធម៌។
មេដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុ ភាគី រួមទាំងអង្គការសហប្រជាជាតិផងដែរ។ អ៊ូសបេគីស្ថានមានបំណងចង់ឲ្យវៀត ណាមដើរតួជាស្ពានដើម្បីពង្រឹងទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលវៀតណាមចង់តាមរយៈប្រទេសអ៊ូសបេគីស្ថានដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយតំបន់អាស៊ីកណ្តាលបន្ថែមទៀត៕

