ប្រធានរដ្ឋ លោក Vo Van Thuong សំណេះសំណាលជាមួយនិស្សិតក្នុងសាលា។(រូបថត៖ dangcongsan.vn) |
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានចាត់ទុកថា មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) ជាកន្លែងដែល ប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ លោកគ្រូ អ្នកគ្រូល្បីៗជាច្រើនក្នុងការបង្រៀននិងស្រាវជ្រាវ វិទ្យាសាស្ត្រ។ កាលពីជាង៣០ឆ្នាំមុន នៅក្រោមដំបូលសាលានេះ លោកប្រធានរដ្ឋត្រូវ បានបង្ហាត់បង្រៀនដោយលោកគ្រូ អ្នកគ្រូដ៏ពោរពេញទៅដោយភាពក្លៀវក្លា ដែល តែងតែយកចិត្តទុកដាក់ដល់ការរីកចម្រើនរបស់និស្សិត។ ចំណេះដឹងទូលំទូលាយ និង បុគ្គលិកលក្ខណៈជាគំរូរបស់លោកគ្រូ អ្នកគ្រូ គឺជាគំរូដ៏ភ្លឺស្វាង ដើម្បីលើកទឹកចិត្តដល់ និស្សិតជំនាន់ក្រោយៗឱ្យឈានចូលជីវិតជាមួយនឹងមហិច្ឆតាជាច្រើនក្នុងដំណើរបម្រើសង្គម លះបង់ដើម្បីបុព្វហេតុកសាង និងការពារប្រទេសជាតិ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋក៏បានប្រគល់អាហារូបករណ៍ចំនួន ២០ ចំណែក ដែលមានតម្លៃសរុបចំនួន ១០០ លានដុង (៤២០០ ដុល្លារអាមេរិក) ដល់និស្សិតឆ្នើម របស់សាលា និងទឹកប្រាក់ ១០០ លានដុង (៤២០០ ដុល្លារ) សម្រាប់កម្មវិធីលើក ទឹកចិត្តការសិក្សា និងទេពកោសល្យរបស់សាលាផងដែរ៕

