ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបប្រធានមូលនិធិធានាឥណទានកូរ៉េខាងត្បូងលោក Yoon Dae Hee។ (រូបថត៖ VNA) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យមូលនិធិធានាឥណទានកូរ៉េ ខាងត្បូងជួយឧបត្ថម្ភសហគ្រាសនិងអង្គការសេដ្ឋកិច្ចនៅវៀតណាមដើម្បីពង្រីក និង ធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; លើកទឹកចិត្ត បង្កលក្ខណៈ អំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងវិនិយោគលើវិស័យនានាដែលវៀត ណាមយកចិត្តទុកដាក់ដូចជា៖ បច្ចេកវិទ្យាព័ត៌មាន; បច្ចេកវិទ្យាខ្ពស់; ទីក្រុងឆ្លាតវៃ; ថាមពលកកើតឡើងវិញ; ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឧស្សាហកម្មជំនួយ ពាក់ព័ន្ធផងដែរ៕

