លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវមកដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងហ្សឺណែវ។ (រូបថត៖ VNA) |
ក្នុងដំណើរទស្សនកិច្ច លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងអញ្ជើញជួប ពិភាក្សាការងារជាមួយប្រធានាធិបតីស្វីសលោក Guy Parmelin ហើយជួបសវនាការ ជាមួយប្រធានក្រុមប្រឹក្សាជាតិលោក Andreas Aebi។
នៅទីក្រុងហ្សឺណែវ លោកប្រធានរដ្ឋគ្រោងនឹងជួបជាមួយអគ្គនាយកការិ យាល័យអង្គការសហប្រជាជាតិប្រចាំនៅហ្សឺណែវ; អគ្គនាយកអង្គការសុខភាពពិភព លោក; និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ចំណុចលេចធ្លោមួយនៃ ដំណើរទស្សនកិច្ចគឺវេទិកាធុរកិច្ចជាន់ខ្ពស់ ក្រោមសហអធិបតីភាពរបស់លោក ប្រធានរដ្ឋវៀតណាមនិងលោកប្រធានាធិបតីស្វីស ដោយមានការចូលរួមរបស់ថ្នាក់ ដឹកនាំសហគ្រាស សម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ស្វីសនិងវៀតណាម៕

