ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នៅព្រលានយន្តហោះ។ (រូបថត៖ VOV) |
នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចជាផ្លូវការដំបូងបំផុតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់កម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ ការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ផងដែរ។ ដំណើរទស្សនកិច្ចគឺសំដៅអនុវត្តន៍គោលមាគ៌ា កិច្ចការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើក ទី១៣; បង្ហាញពីការគោរព និងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាងនានា។ ដំណើរទស្សនកិច្ចប្រព្រឹត្ត ទៅនៅពេលដែលទំនាក់ទំនងជាអ្នកជិតខាង ចំណងសាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កម្ពុជាបន្តរីកចម្រើនយ៉ាងល្អ ប្រសើរ។ ទោះបីជាកំពុងរងផលប៉ះពាល់ជាច្រើនដោយជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់យ៉ាងញឹកញាប់។ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាលើកនេះ ក៏ជាព្រឹត្តិការណ៍ដំបូងដែលចាប់ផ្ដើម បណ្ដាសកម្មភាពអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម” និង ការរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ នេះក៏ជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក; ផ្លាស់ប្ដូរ មតិ ពិភាក្សាគ្នាសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ក៏ដូចជាអំពី ស្ថានភាពនៅក្នុងតំបន់និងលើពិភពលោកដែលជាកង្វល់រួមទៀតផង។
បងប្អូនអាណិកជនវៀតណាមនិងប្រជាជនកម្ពុជាទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ (រូបថត៖ VOV) |


