ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Le Hong Phong នៅផ្ទះអនុស្សាវរីយ៍អគ្គលេខាបក្ស Le Hong Phong។ (រូបថត៖ VGP) |
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ ថ្ងៃកំណើតរបស់អគ្គលេខាបក្សលោក Le Hong Phong
(VOVWORLD) - ដោយមានការរួមចំណែកយ៉ាងធំធេងក្នុងការស្តារ និងអភិវឌ្ឍចលនា បដិវត្តន៍វៀតណាមនិងឥណ្ឌូចិន នៅខែមីនា ឆ្នាំ ១៩៣៥ លោក Le Hong Phong ត្រូវ បានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយបន្តដឹកនាំចលនាបដិវត្ត Sai Gon – Cho Lon ដោយផ្ទាល់ ដែលនាំទៅដល់ការ ផ្ទុះឡើងយ៉ាងខ្លាំងនៃចលនាតស៊ូបដិវត្តន៍ប្រជាធិបតេយ្យដំណាក់កាលឆ្នាំ ១៩៣៦-១៩៣៩។

