លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថានៅសម័យប្រជុំ។ (រូបថត៖ VOV) |
“ទីមួយ ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវឈានមុខគេក្នុងការកសាងយន្តការនានា ដើម្បីវាយតម្លៃ ព្យាករណ៍និងព្រមានពីហានិភ័យសន្តិសុខអាកាសធាតុឲ្យបានឆាប់ ពីចម្ងាយ ដើម្បីម្ចាស់ការទប់ទល់។ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការតាក់តែងគោលនយោបាយ ទប់ទល់នៅកម្រិតសកលលោក លោកប្រធានរដ្ឋបានស្នើឲ្យបង្កើតមូលដ្ឋានទិន្នន័យជា ទូទៅអំពីផលប៉ះពាល់ពហុទិសដោយស្ថានការណ៍កើនឡើងនីវ៉ូទឹកសមុទ្រ។ ទីពីរ ចាំបាច់ត្រូវដាក់ផលប្រយោជន៍របស់ប្រជាជន ជា ពិសេសគឺក្រុមងាយរងគ្រោះនៅមជ្ឈភាពដើម្បីអាចដោះស្រាយឲ្យបានស៊ី សង្វាក់គ្នានូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសន្តិសុខ ការអភិវឌ្ឍនិងមនុស្សធម៌”។
ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់នូវការ ប្ដេជ្ញាចិត្តនិងការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព បញ្ចេញចោលឧស្ម័ន កាបូនតិចតួច៕

