ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) និងអនុប្រធានរដ្ឋសភាឡាវលោក Sengnounane Sayalat (រូបថត៖ VOV) |
ក្រៅពីការបង្កើនកិច្ចសហប្រតិបតិ្តការ រវាងរដ្ឋសភាទាំងពីរ ពិសេសគឺក្នុងការកសាងរបៀប របប ប្រព័ន្ធច្បាប់ និងប្រព័ន្ធ ឃ្លាំមើលការអនុវត្តច្បាប់នោះ ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យភាគី ទាំងពីរត្រូវការបង្កលក្ខណៈងាយស្រួលសំរាប់គម្រោងសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរ បម្រើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។ លោក Tran Dai Quang មានគោលបំណងថា ដោយពង្រីកនូវលទ្ធផលនៃឆ្នាំ សាមគ្គីភាពមិត្តភាពវៀតណាមឡាវ ឆ្នាំ២០១៧ ប្រទេសទាំងពីរត្រូវការជំរុញខ្លាំង សកម្មភាពជួបប្រាស្រ័យរវាងប្រជាជន ការងារអប់រំផ្សព្វផ្សាយ ពិសេសគឺចំពោះ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពិទំនាក់ទំនងស្មោះត្រង់កម្រមានរវាងវៀតណាមនិងឡាវ។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវលោក Sengnouane Sayalat បានជូន ដំណឹងអំពីលទ្ធផល លេចធ្លោមួយចំនួនក្នុងជំនួបចរចាជាមួយអនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ក៏ដូចជាក្នុងជំនួប សន្ទនាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ផងដែរ៕

ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) និងអនុប្រធានរដ្ឋសភាឡាវលោក Sengnounane Sayalat (រូបថត៖ VOV)