ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការ បរទេសរ្វ៉ាន់ដាលោកស្រី Louise Mushi Ki Wabo (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បាន ឲ្យដឹងថា វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងចង់ជំរុញទំនាក់ ទំនងមិត្តភាពសហប្រតិបត្តិការដើម្បីវឌ្ឍនភាពដូចគ្នាជាមួយមិត្តភក្តិប្រពៃណី នានានៅទ្វីបអាហ្វ្រិក ក្នុងនោះមានរ៉្វាន់ដានិងហ្គីណេ។ ដើម្បីជំរុញទំនាក់ទំនង សហប្រតិបតិ្តការរវាងវៀតណាមជាមួយដៃគូទាំងពីរនេះ លោកប្រធានរដ្ឋបាន ស្នើឲ្យបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់ជាន់ខ្ពស់ នៅ លើកាណាល់ទាំងអស់រួមមាន រដ្ឋ រដ្ឋសភា ក្រសួង ស្ថាប័ន តំបន់និងសហគ្រាស ជាដើម។ ព្រមទាំងបង្កើនកិច្ចសហការគ្នានៅវេទិកាពហុភាគីនានាផងដែរ ពិសេសគឺក្នុងក្របខ័ណ្ឌអ.ស.ប។

ស្ដីពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម ប្រធានរដ្ឋលោក Tran Dai Quang ក៏ស្នើឲ្យបណ្ដាភាគីបន្តសុក្រិតក្របខ័ណ្ឌគតិយុត្ត ដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់ការបើកទូលាយថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយ រ៉្វាន់ដានិងហ្គីណេផងដែរ៕