នៅជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានសំដែងជំនឿជាក់ថា ដោយការបង្កើតក្រប ខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ ទំនាក់ទំនងរវាងប្រទេសទាំង២នឹងអភិវឌ្ឍន៍ កាន់តែស៊ីជំរៅ ប្រសិទ្ធិភាព ជាក់ស្ដែង ព្រមទាំងបើកចេញឱកាសសហប្រតិបតិ្ត ការថ្មីជាច្រើនលើវិស័យសន្តិសុខការពារជាតិ កំណើននិរន្តរភាព និងទប់ទល់ជា មួយបម្រែបម្រួលអាកាសធាតុជាដើម។ លោកប្រធានរដ្ឋក៏បានវាយតំលៃខ្ពស់ ចំពោះការគាំទ្ររបស់កាណាដាចំពោះវៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យនូវឆ្នាំ APEC ២០១៧ ផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់កាណាដាក្នុងតំបន់ហើយមានបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយវៀតណាម។
មុននោះ នាល្ងាចថ្ងៃទី៨ វិច្ចិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី កាណាដាលោក Justin Trudeau ផងដែរ៕
