![]() |
ក្នុងឋានៈជាប្រធានរដ្ឋនៃប្រទេសម្ចាស់ផ្ទះ លោក Tran Dai Quang បាន អញ្ជើញតាងនាមប្រទេសជាតិដើម្បីទទួលជួបថ្នាក់ដឹកនៃនៃប្រទេសជាសមាជិក APEC ដទៃ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំខាន់ៗបំផុត និងពិភាក្សាយ៉ាងស្មោះត្រង់ អំពីបញ្ហាធំៗរបស់ APEC ផងដែរ។ ក្នុងបណ្ដាជំនួបនោះ ប្រធានរដ្ឋលោក Tran Dai Quang បានបង្ហាញនូវឋានៈរបស់វៀតណាម ដោយការអះអាងថា ប្រទេសទាំងអស់សុទ្ធតែជាមិត្ត ជាដៃគូគ្រប់វិស័យរបស់វៀតណាមដែលមានការ គោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងរបបនយោបាយរបស់គ្នាទៅវិញ ទៅមក។
ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន ប្រធានរដ្ឋលោក Tran Dai Quang បានជួប សវនាការជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោក ហើយអាស្រ័យ ដោយទេពកោសល្យការទូតរបស់លោក ប្រទេសវៀតណាមបានបន្សល់ទុក នូវការចាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្តថ្នាក់ដឹកនាំប្រទេសដទៃទាំងអស់៕

