អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើក ច្បាស់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូនេស៊ី បានអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបតិ្តការកាន់តែសម្បូរ បែបពីមួយថ្ងៃទៅមួយថ្ងៃ ដែលលេចធ្លោបំផុតគឺការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីនៃការបោះជំហានអភិវឌ្ឍថ្មីមួយទៀត ក្នុងទំនាក់ទំនងវៀតណាម ឥណ្ឌូនេស៊ីនោះ គឺការចុះហត្ថលេខាលើកម្មវិធីធ្វើ សកម្មភាពដំណាក់កាល២០១៩-២០២៣ ដែលជាកម្មវិធីធ្វើសកម្មភាពទី២សំដៅ ធ្វើជាក់ស្ដែងភាវូបនីយកម្មទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ពីរក្នុងរយៈពេល៥ឆ្នាំខាងមុខ៕