ក្នុងលិខិតជូនពរ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា ក្នុង អំឡុង៤០ឆ្នាំកន្លងទៅ AIPA បានដើរតួនាទីសំខាន់និងមានការរួមវិភាគទានយ៉ាង សកម្មទៅក្នុងដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍដោយវិបុលភាព នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូប។
លោក Tran Dai Quang វាយតំលៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ៣៩៖ “ឆ្ពោះទៅសហគមន៍ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត” គឺសមស្របទៅនឹង គោលដៅអភិវឌ្ឍនៃសហគមន៍អាស៊ានក្នុងបរិបទអន្តរជាតិនាបច្ចុប្បន្ន។
ប្រធានរដ្ឋលោក Tran Dai Quang ចាត់ទុកថា ក្នុងដំណើរការអនុវត្តន៍ ទស្សនៈវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០២៥ ការតភ្ជាប់ជួយឧបត្ថម្ភគ្នារវាង AIPA និងអាស៊ានគឺមានអត្ថន័យដ៏សំខាន់ណាស់ ក្នុងនោះកិច្ចសហប្រតិបតិ្តការ AIPA ជាកម្លាំងចលករជំរុញការខិតខំប្រឹងប្រែងរួមដើម្បីកសាងសណ្ដាប់ ធ្នាប់ តំបន់ដោយឈរលើច្បាប់ ហើយជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់សកម្ម ភាពការទូតថ្នាក់រដ្ឋរវាងប្រទេសសមាជិកអាស៊ានទាំងអស់ក៏ដូចជាជាមួយដៃគូ នានារបស់អាស៊ានផងដែរ។
ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជាក់ថា រដ្ឋសភាវៀតណាម បាន កំពុង ហើយនឹងចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុង សកម្មភាពនានារបស់ AIPA រួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយ ស្ថិរភាពនិងចីរភាព។ លោកប្រធានរដ្ឋជឿជាក់ថា AIPA ៣៩នឹងប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ៕
