![]() |
ហេតុដូច្នេះ ខេត្តត្រូវមានការប្តេជ្ញា ដាក់ចេញវិធានការជាក់ស្តែង ដើម្បីកសាងនិងអភិវឌ្ឍន៍ខេត្តឲ្យក្លាយទៅជាខេត្តមាំមួន សម្បូររុងរឿង។ លោកប្រធានរដ្ឋមានបំណង ចង់ឲ្យខេត្ត Hung Yen កំណត់ច្បាស់នូវគោលដៅអាទិភាពក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងមានការប្តេជ្ញានយោបាយខ្ពស់ ក្នុងការកែលំអបរិយា កាសវិនិយោគធ្វើអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍អាជីវកម្មប្រកបភាពរឹងមាំ។
នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទៅដាក់ផ្កា អុជធូបនៅមណ្ឌលអនុស្សវរីយ៍ លោក Nguyen Van Linh អុជធូប ដាក់ផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ-បដិវត្តន៍ និងទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារ គោលនយោបាយ ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពលី យុទ្ធជនពិការថ្ងៃទី២៧ខែកក្កដាផងដែរ៕

