ឯកអគ្គរដ្ឋទូតឈីលី Jaime Chomali Garib ជូនសារតាំងឡើងដល់ប្រធានរដ្ឋលោក Tran Dai Quang

ទទួលជួបឯកអគ្គរដ្ឋទូតឈីលី លោក Tran Dai Quang មានគោលបំណង ចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគីនានា ពិសេសគឺនៅអ.ស.ប APEC និងកិច្ចព្រមព្រៀង CPTPP។

លោក Tran Dai Quang ទទួលជួបឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward

ទទួលជួបឯកអគ្គរដ្ឋទូតអង់គ្លេស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តពង្រីក សក្ដានុភាពនិងឧត្តមភាពរបស់ខ្លួន ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward អះអាងថា អង់គ្លេសគាំទ្រយ៉ាងខ្លាំងក្លា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU ព្រមទាំងគាំទ្រ សេរីភាពនាវាចរណ៍និងអាកាសចរណ៍ដោយគោរពតាមច្បាប់អន្តរជាតិផងដែរ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡួញ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប៉ូឡួញបន្តគាំទ្រ ជំរុញទំនាក់ទំនងជាដៃគូនិងសហប្រតិបតិ្តការលើ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU ក្នុងនោះមានការចុះហត្ថលេខានិង អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង EVFTA ក្នុងឆ្នាំ២០១៨។

រីឯក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្គាំប៊ីវិញ លោកប្រធានរដ្ឋវៀតណាមមាន គោលបំណងថា ភាគីទាំងពីរជំរុញការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រ គ្នាទៅវិញទៅមក ហើយស្នើឲ្យហ្គាំប៊ីបន្តគាំទ្រវៀតណាមឈរឈ្មោះ ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាអ.ស.បអាណត្តិ២០២០-២០២១ផង ដែរ។

ទទួលជួបឯកអគ្គរដ្ឋទូតអ៊ូហ្គង់ដា ប្រធានរដ្ឋលោក Tran Dai Quang បាន ស្នើឲ្យប្រទេសទាំងពីរនាពេលខាងមុខ ត្រូវការបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋ កិច្ចថែមទៀត។ លោកប្រធានរដ្ឋឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចចែក រំលែកនិងសហប្រតិបត្តិការជាមួយអ៊ូហ្គង់ដាក្នុងវិស័យកសិកម្ម ជលផល វានភណ្ឌ ផលិតកម្ម និងសំណង់ជាដើម៕