ប្រធានរដ្ឋ លោក Vo Van Thuong ទៅសាកសួរសុខទុក្ខ និងអបអរសាទរស្នងការសន្តិសុខ នយោបាយផ្ទៃក្នុង ចំណុះក្រសួងនគរបាលវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាប្រពៃណីនៃកងកម្លាំងសន្តិសុខប្រជាជន។ (រូបថត៖ TTXVN) |
“បន្តរក្សានិងបង្ហាញនូវតួនាទីស្នូលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ (អាណត្តិទី ១២) ស្តីពីការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស តស៊ូប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី។ អនុវត្តន៍សេចក្តីសន្និដ្ឋាន របស់គណៈលេខា (អាណត្តិទី ១២) ស្តីពីការតស៊ូទប់ស្កាត់ ដោះស្រាយ ដកចោល និងបង្ក្រាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព័ត៌មានអាក្រក់ និងគ្រោះថ្នាក់នៅ លើអ៊ីនធឺណិត បណ្តាញសង្គម។ ម្ចាស់ការតម្រង់ទិសសាធារណៈមតិ បង្កើនការផ្សព្វ ផ្សាយព័ត៌មានវិជ្ជមាន ជាពិសេសលើបញ្ហា និងករណីស្មុគស្មាញដែលសាធារណៈមតិ យកចិត្តទុកដាក់; ផ្តោតសំខាន់លើការឃោសនា ផ្សព្វផ្សាយ លើកកំពស់មុខមាត់ និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”៕

