នេះជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong កាលពីរសៀលថ្ងៃទី ២១ វិច្ឆិកា នៅវិមានប្រធានរដ្ឋ នៅពេលទទួលជួប គណៈប្រតិភូដែលជាថ្នាក់ដឹកនាំចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកាកបាទក្រហម អឌ្ឍចន្ទក្រហមតំបន់អាស៊ី ប៉ាស៊ីហ្វិកលើកទី១១នៅប្រទេសវៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូ។ (រូបថត៖ baochinhphu.vn) |
ដោយសង្កត់ធ្ងន់លើផលប៉ះពាល់កាន់តែខ្លាំងឡើងៗនៃការប្រែប្រួលអាកាស ធាតុ ដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ នោះ លោកប្រធានរដ្ឋបានអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិដោយចាត់ទុកថានេះ ជាកត្តាគន្លឹះមួយក្នុងការលើកកំពស់សមត្ថភាពមនុស្សធម៌ ក៏ដូចជាក្នុងការបង្ការ និង ឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ផងដែរ។
ក្នុងជំនួបនេះ គណៈប្រតិភូអន្តរជាតិបានវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រដ៏ ខ្លាំងក្លារបស់កាកបាទក្រហមវៀតណាមក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទលើកទី ១១; ទទួលស្គាល់ថា សមាគមកាកបាទក្រហមវៀតណាមបានដំណើរការយ៉ាងរឹងមាំ និង សកម្ម រួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពមនុស្សធម៌នៃចលនាកាកបាទក្រហម អន្តរជាតិ៕

