ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូត UAE លោក Bader Almatrooshi (រូបថត៖ VNA)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត UAE លោក Bader Almatrooshi ប្រធានរដ្ឋលោក Vo Van Thuong មានគោលបំណងថា លោកឯកអគ្គរដ្ឋទូតនឹងធ្វើជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានស្នើឲ្យប្រទេសទាំងពីរគួរតែចាត់វិធានការឆាប់ៗ ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក និងពង្រឹងទំនាក់ទំនងនយោបាយ និងការបរទេស។ លោកបានស្នើឱ្យ UAE ជំរុញការវិនិយោគនៅវៀតណាម ជាពិសេសវិស័យអប់រំ វប្បធម៌ និងទេសចរណ៍។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កាលោក Sajeewa Umanga Mendis (រូបថត៖ VNA)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កា Sajeewa Umanga Mendis ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីររឹតបន្តឹងទំនាក់ទំនងនយោបាយ និងកិច្ចការបរទេស ព្រមទាំងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព; ចែករំលែកទស្សនៈ និងទស្សនៈវិស័យលើបញ្ហាអន្តរជាតិ គាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាអន្តរជាតិ និងពហុភាគី។ ភាគីទាំងពីរក៏ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ ។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតឈីលីលោក Sergio Narea Guzman (រូបថត៖ VNA)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីលោក Sergio Narea Guzman ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ចែករំលែកទស្សនៈ និងទស្សនៈវិស័យលើបញ្ហាអន្តរជាតិ និងតំបន់។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការនៅតែមានភាពធំធេង ហើយលោកមានបំណងថាភាគីទាំងពីរនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត; ជំរុញការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកផងដែរ៕