ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly។ (រូបថត៖ Thong Nhat/VNA) |
លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យចក្រភពអង់គ្លេសជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មខាងហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការលើកកំពស់សមត្ថភាពក្នុងក្របខណ្ឌភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) រួមចំណែកក្នុងការអនុវត្តការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមនៅកិច្ច ប្រជុំ COP26; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីនានា។ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងសភាអង់គ្លេសបានបញ្ជាក់នូវការគាំទ្រគោលជំហរ របស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះសមុទ្រខាងកើត។
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយអនុប្រធានាធិបតីគុយបា លោក Salvador Valdés Mesa។ (រូបថត៖ VNA) |
លោកប្រធានរដ្ឋ Vo Van Thuong ជួបជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។ (រូបថត៖ Thong Nhat/VNA) |
លោកស្រីប្រធានាធិបតីសិង្ហបុរីសង្ឃឹមថា ប្រទេសទាំងពីរនឹងសហការគ្នាកាន់តែ ជិតស្និទ្ធតាមរយៈវេទិកាជោគជ័យនានាដូចជាតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី និងលើវិស័យសហប្រតិបត្តិការថ្មីៗដូចជាថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល ទីផ្សារឥណទានកាបូន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាង សហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ភាពធន់ ពង្រីកមជ្ឈភាពក្នុងរចនាសម្ព័ន្ធ តំបន់ដែលកំពុងបង្កើតជារូបរាង ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការដោះ ស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ៕



