ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយលេខានៃគណៈ លេខាបក្សកុម្មុយនិស្តចិនលោក Cai Qi។ (រូបថត៖ VNA) |
ដោយឈរលើការយល់ដឹងរួមជាន់ខ្ពស់ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរ គ្រប់គ្រង និងដោះស្រាយឱ្យបានសមហេតុផលនូវការខ្វែងគំនិតគ្នា និងបញ្ហាដែលនៅ សេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
រីឯខ្លួនវិញ លោក Cai Qi លេខាគណៈលេខា ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស កុម្មុយនិស្តចិន បានអះអាងថា វៀតណាម និងចិនចែករំលែកផលប្រយោជន៍រួមយ៉ាង ទូលំទូលាយ។ ប្រទេសចិនជានិច្ចកាលចាត់ទុកវៀតណាមជាអាទិភាពក្នុងគោល នយោបាយកិច្ចការបរទេសជាមួយប្រទេសជិតខាង; ឯកភាពជំរុញការពង្រីកកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល; លើកទឹកចិត្តសហគ្រាសចិនឲ្យ បន្តពង្រីកការវិនិយោគនៅវៀតណាម; បង្កើនបរិមាណ និងគុណភាពនៃកិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

