ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងមតិនៅពិធីបើកសន្និសីទអគ្គរដ្ឋអាជ្ញាអាស៊ាន-ចិនលើកទី១៣។ (រូបថត៖ VNA) |
លោកប្រធានរដ្ឋបានវាយតម្លៃថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់មនុស្ស ប៉ុន្តែក៏បង្កើតបរិយាកាសសម្រាប់ការលេចឡើងនៃប្រភេទបទល្មើសថ្មីៗមួយចំនួន។ ដូច្នេះ បើតាម លោកប្រធានរដ្ឋ ប្រទេសនានាត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែក រំលែកព័ត៌មាន និងបង្រួបបង្រួមសកម្មភាពរវាងស្ថាប័នតុលាការ និងស្ថាប័នអនុវត្ត ច្បាប់ក្នុងតំបន់ និងជុំវិញពិភពលោក។
លោកប្រធានរដ្ឋជឿជាក់ថា សន្និសីទនេះនឹងរកឃើញដំណោះស្រាយប្រកប ដោយប្រសិទ្ធភាព និងបង្រួបបង្រួមសកម្មភាពរវាងបណ្តាប្រទេសអាស៊ាន និងប្រទេស ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសបច្ចេកវិទ្យាខ្ពស់; រួមចំណែកពូនជ្រុំសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នារវាងបណ្ដាប្រទេស អាស៊ាន និងចិន៕

