![]() |
ក្នុងរយៈពេល៣ថ្ងៃស្នាក់នៅវៀតណាម ប្រធាន AFC រួមជាមួយគណៈប្រតិភូនឹងមានជំនួបធ្វើការជាមួយអចិន្ត្រៃយ៍សហភាពកីឡាបាល់ ទាត់វៀតណាម ដើម្បីស្វែងយល់បន្ថែមអំពីបាល់ទាត់វៀតណាម។ លើស ពីនេះទៅ ទៀត គណៈប្រតិភូនឹងទៅទស្សនាកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនី តារាងទាត់បាល់ដែលជាកន្លែងក្រុមជម្រើសរើសជាតិវៀត ណាមកំពុងប្រើសម្រាប់ហ្វឹកហាត់ផងដែរ។ នេះមិនមែនជាលើកទី១ដែលបាល់ទាត់វៀតណាមទទួលបានការយក ចិត្តទុកដាក់និងមកបំពេញទស្សនកិច្ចរបស់ប្រមុខសហភាពបាល់ទាត់អាស៊ីនៅ ឡើយ។ ពោលគឺ ឆ្នាំ២០០៨ សហព័ន្ធកីឡាបាល់ទាត់វៀតណាមធ្លាប់ទទួលប្រធាន FIFA និងប្រធាន AFC ផងដែរ។ ដំណើរទស្សនកិច្ចរបស់ប្រមុខ FIFA និង AFC បានបើកចេញនូវឱកាសថ្មីសម្រាប់កីឡាបាល់ទាត់វៀតណាម តាមរយៈបណ្តា គម្រោងការអភិវឌ្ឍន៍ កម្មវិធីគោលដៅមួយចំនួន សំដៅជួយឧបត្ថម្ភនិងជម្រុញ ចលនាកីឡាបាល់ទាត់នៅបណ្តាសហព័ន្ធជាសមាជិកនានា៕

