ប្រធានមហាសន្និបាត អ.ស.ប លោកស្រី Fernanda Espinosa

ថ្លែងមតិនៅក្នុងមហាសន្និបាតនីតិកាលទី៧៣ រួមមានសមាជិកចំនួន ១៩៣ ប្រទេស ប្រធានមហាសន្និបាត អ.ស.ប លោកស្រី Fernanda Espinosa បានឲ្យ ដឹងថា ការងារសំខាន់ៗរបស់លោកស្រីនាឆ្នាំខាងមុខគឺផ្តោតទៅលើការឆ្លើយតប នឹងតម្រូវការរបស់ប្រជាជនដោយមានគោលបំណងចង់ឲ្យបង្កើតយន្តការដឹកនាំ ពហុភាគីមួយដ៏ខ្លាំងក្លាសំដៅធានាសង្គមប្រកបដោយសន្តិភាព សមភាព និងចីរភាពថែមទៀត។ លោកស្រី Fernanda Espinosa បានអំពាវនាវឱ្យបណ្តា ប្រទេស ជាសមាជិក អ.ស.ប រួមដៃជាមួយគ្នាកសាងពិភពលោកប្រកបដោយ សមភាព សេរីភាពនិងនិរន្តរភាពថែមទៀត ទន្ទឹមនឹងនោះលោកស្រីក៏បានកំណត់ អាទិភាពនៃ ការធ្វើសកម្មភាពចំនួន ៧ នាឆ្នាំខាងមុខ រួមមាន បង្កើនសមភាព យែនឌ័រជម្រុញនិងអនុវត្តនូវសន្ធិសញ្ញាសកលលោកថ្មីស្តីអំពីការធ្វើចំណាកស្រុកនិង ជនភៀសខ្លួនជាដើម៕