អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ប្រគល់រង្វាន់គម្រោងការចាប់ផ្ដើមអាជីវកម្មរបស់យុវជនជនបទ។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong បានសង្កត់ធ្ងន់ថា សមិទ្ធិផលសម្រេចបាននៃបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ អស់រយៈពេលជិត ៤០ ឆ្នាំកន្លងមក មានការរួមចំណែកដ៏ធំធេងរបស់យុវជនជនបទ ជាង ១៦ លាននាក់។ យុវជនគឺជាកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់ ដែលឈានមុខគេក្នុង ការកសាងជនបទថ្មី ការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ដើម្បីលើកកម្ពស់តួនាទីរបស់យុវជន ប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានមានប្រសាសន៍ថា៖ “លើកទឹកចិត្ត ជួយគាំទ្រយុវជនជនបទឱ្យចាប់ផ្តើមអាជីវកម្ម។ ពង្រីកទម្រង់នៃ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមជ្ឈដ្ឋានយុវជន; ពង្រីកគំរូ ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព អភិវឌ្ឍន៍គំរូសេដ្ឋកិច្ចនានា ដូចជា៖ សហ គ្រាសធុនតូច និងមធ្យម សហករណ៍ ក្រុមសហករណ៍យុវជន កសិដ្ឋានវ័យក្មេង ក្រុម បញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តអភិវឌ្ឍន៍កសិកម្ម ជនបទ និងតំបន់ព្រៃភ្នំ ព្រំដែន និងកោះ សមុទ្រ”៕

