ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅទីនេះ លោក Tran Thanh Man បានចែករំលែកការលំបាកនិងការខូចខាតអំពីអាយុជីវិត និងទ្រព្យសម្បត្តិដែលអាជ្ញាធរ និងប្រជាជនខេត្ត Thua Thien Hue ទទួលរងដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងទៅ។ ក្នុងរយៈពេលកន្លងទៅ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាជន ដែលបណ្ដាលពីជំនន់ទឹកភ្លៀង។ លោក Tran Thanh Man បានប្រគល់ទឹកប្រាក់ចំនួន ២ ពាន់លានដុងពីគណៈកម្មាធិការជួយសង្គ្រោះមជ្ឈឹមជូនថ្នាក់ដឹកនាំខេត្ត Thua Thien Hue ដើម្បីជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើផលវិបាកដែលបង្កឡើងដោយ ជំនន់ទឹកភ្លៀងផងដែរ៕