រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung ថ្លែងមតិក្នុងពិធីនេះ (រូបថត៖ គណៈរៀបចំ)

ពិធីបើកការតាំងពិព័រណ៌ និងប្រកាសពានរង្វាន់សម្រាប់ការប្រកួតរូបថត និងវីដេអូ “សុភមង្គលវៀតណាម” (Happy Vietnam) ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ នេះជាលើកទីមួយហើយដែលការប្រលងរូបថត និងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាមត្រូវបានក្រសួងព័ត៌មាន និងផ្សព្វផ្សាយរៀបចំឡើង ក្រោមទម្រង់អនឡាញតាមរយៈវេទិកាផ្សព្វផ្សាយរូបភាព វៀតណាម https://vietnam.vn។

ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានអះអាងថា ស្នាដៃនីមួយៗគឺជារឿងគួរឲ្យចាប់អារម្មណ៍ ការចងចាំដ៏ស្រស់បំព្រង ពោរពេញដោយសុភមង្គល ឬក៏អាចជាទស្សនវិស័យនៃការពិតនៃជីវិតរបស់មនុស្ស មានទាំងភាពលំបាក ប៉ុន្តែតែងតែពោរពេញដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។

គណៈប្រតិភូកាត់ខ្សែបូ បើកការតាំងពិព័រណ៌រូបថត និងវីដេអូ “សុភមង្គលវៀតណាម” (រូបថត៖ ផ្តល់ដោយ គណៈរៀបចំ)

“រូបថត និងវីដេអូចំនួន ៧.០០០ របស់ប្រជាជនវៀតណាមនៅគ្រប់ផ្នែកទាំងអស់នៃប្រទេស គឺជាភស្តុតាងដ៏រស់រវើកនៃកម្លាំង និងភាពរឹងមាំរបស់ប្រជាជន។ បច្ចេក វិទ្យាឌីជីថល និងវេទិកាឌីជីថលបានបង្កើតលក្ខខណ្ឌសម្រាប់មនុស្សគ្រប់រូប មិនថាពួកគេនៅទីណានោះទេ ជាមួយនឹងស្មាតហ្វូន និងការគ្របដណ្តប់ 4G/5G ដើម្បីឱ្យមានភាពច្នៃប្រឌិត និងរួមចំណែកបញ្ចេញសំឡេងរបស់ពួកគេដើម្បីបង្កើតឱ្យក្លាយជាប្រទេសវៀតណាមរបស់ប្រជាជន។ Happy Vietnam មិនត្រឹមតែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យដែលប្រជាជនវៀតណាមនិយាយអំពីជីវិតសប្បាយរីករាយរបស់ពួកគេ។ សុភមង្គលនោះមាននៅគ្រប់ផ្ទះ គ្រប់ទីវាល គ្រប់ភូមិ គ្រប់ចក្រល្ហក”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Manh Hung។

លោក Pham Quang Linh ជនជាតិវៀតណាមនៅ Angola បានចែករំលែកថា៖ “ចូលរួមការប្រកួតនេះមានន័យថា ខ្ញុំគ្រាន់តែចង់ចែករំលែកមោទនភាពក្នុងនាមជាជនជាតិវៀតណាមម្នាក់។ មិនថាខ្ញុំនៅទីណា ទៅដល់ទីណា ធ្វើអ្វីក៏ដោយ ខ្ញុំតែងតែព្យាយាមត្រៀមខ្លួនធ្វើអ្វីៗ ជួយដល់មាតុភូមិ និងធ្វើឱ្យវៀតណាមកាន់តែសប្បាយរីករាយ”។

គណៈកម្មការរៀបចំកម្មវិធីបានប្រគល់រង្វាន់លេខ ១ ចំនួន ១រង្វាន់ លេខ ២ ចំនួន ១ រង្វាន់និងរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ សម្រាប់ប្រភេទរូបថត ឈុតរូបថត និងវីដេអូនីមួយៗ។ លើសពីនេះ គណៈកម្មាធិការរៀបចំក៏បានផ្តល់រង្វាន់សម្រាប់ស្នាដៃរូបថត និងវីដេអូ ទទួលបានការនិយមចូលចិត្តច្រើនជាងគេបំផុត។

សូមគូសបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមការប្រកួត កាលពីខែមិថុនាឆ្នាំនេះមក ការប្រកួតនេះបានទាក់ទាញការចូលរួមពីស្នាដៃរូបថត និងវីដេអូជាង ៧.០០០។ ចាប់តាំងពីពេលនោះមក គណៈកម្មាធិការរៀបចំបានជ្រើសរើសស្នាដៃចំនួន ២៨ ដើម្បីផ្តល់រង្វាន់ និងស្នាដៃរូបថតចំនួន ៧០ និងស្នាដៃវីដេអូចំនួន ១៤ ដើម្បីដាក់តាំងពិពណ៌។ នៅលើវេទិកា Vietnam.vn មានមនុស្សជាង ៩០ លាននាក់បានទស្សនាស្នាដៃចំនួន ៧.០០០នេះ ដែលក្នុងនោះជាង ៤០0% គឺជាអ្នកមកពីបរទេស។ គួរកត់សម្គាល់ថា មានស្នាដៃដែលមានមនុស្សចូលមើលជាងកន្លះលាននាក់ផងដែរ៕