លោក Tran Thanh Duong ជន មួយរូបនៅហាណូយបានចែក រំលែក ថា៖

“ឆ្នាំនេះខ្ញុំឃើញថាបរិយាកាសសប្បាយក្រៃលេង ជាពិសេស នៅកន្លែងដើរ កំសាន្តជំវិញបឹង Guom និងវិថីដើរថ្មើរជើង។ ខ្ញ្ញុំឃើញថា បរិយាកាសនេះអស្ចារ្យ ណាស់ ហើយឆ្នាំណាក៏ដូចឆ្នាំណាដែរ ខ្ញុំតែង តែនាំគ្រួសារដើរលេងក្នុងរាត្រីបុណ្យ ណូអែលផងដែរ”។

បរិយាកាសទទួលបុណ្យណូអែល

រីឯអ្នកស្រី Nguyen Mai Anh អាណិកជនមួយរូបមកពីប្រទេសកាណាដាបាន ឲ្យដឹងថា៖

“ក្នុងឱកាសបុណ្យណូអែល មនុស្សគ្រប់រូបបានដើរលេង និងមានពេលវេលានៅ ជាមួយមនុស្សដែលយើងស្រឡាញ់។ ខុសពីប្រទេសដទៃ ពោលគឺនៅ បរទេស គេទទួលបុណ្យចូលឆ្នាំសកលផងនិងតាមទំនៀមទម្លាប់គ្រីស្ទសាសនាផង ដូច្នេះគេចង់នៅក្នុងផ្ទះ រីឯនៅវៀត ណាមវិញ មនុស្សម្នា តែងតែចង់ដើរលេងដើម្បី ទទួលយកនូវអារម្មណ៍សប្បាយរីករាយ”។

រាត្រីបុណ្យណូអែលនៅទីក្រុងហូជីមិញគឺអ៊ូអរណាស់។ សកម្មភាពវប្បធម៌ កំសាន្តបានប្រព្រឹត្តទៅទាក់ទាញការចូលរួមរបស់ប្រជាជនច្រើនកុះករ។ បរិយាកាស បុណ្យណូអែលក៏បានគ្របដណ្តប់ទូទាំងខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)។ មនុស្សគ្រប់រូបបានប្រមូលផ្តុំតាមវិហារដើម្បីទទួលព្រះនិងបួងសួងសូមសេចក្តីសុខ ជូនគ្នាទៅវិញទៅមក។

នៅខេត្ត Phu Yen ដែលជាខេត្តមួយមានចំនួនគ្រីស្ទសាសនិកជាង១៨ពាន់នាក់ កំពុងរស់នៅ។ សម្រាប់ប្រជាជននៅទីនេះ បុណ្យណូអែលជាពិធីបុណ្យធំមួយដែល សម្តែងនូវការគោរពចំពោះព្រះ។ នៅ Tay Nguyen នារាត្រីថ្ងៃទី២៤ធ្នូ ដងវិថីនានា នៅទីក្រុង Pleiku បានតែងលំអដោយភ្លើងចែងចាំងគួរឲ្យទាក់ទាញ។ មនុស្សម្នាបាន សប្បាយកំសាន្តជុំវិញលោកតាណូអែលផងដែរ៕