ម្ចាស់ឆ្នោតអាមេរិកម្នាក់ទៅបោះឆ្នោតនាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា។ (រូបថត៖ VOV) |
អាមេរិកបានអនុញ្ញាតឲ្យប្រជាពលរដ្ឋចុះឈ្មោះ និងបោះឆ្នោតនៅហ្នឹងថ្ងៃបោះឆ្នោត។ ការបោះឆ្នោតឆ្នាំនេះនឹងសម្រេចលើជញ្ជីងអំណាចរវាងគណបក្សទាំងពីរនៅក្នុងរដ្ឋសភា តាមនោះកំណត់ទិសដៅ គោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំនេះនឹងជ្រើសតាំងឡើងវិញនូវអាសនៈសភាជាន់ទាបទាំង ៤៣៥ ; អាសនៈចំនួន ៣៥ ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុបទាំង ១០០ អភិបាលរដ្ឋចំនួន ៣៦ និងមន្ត្រីរដ្ឋាភិបាលនៅតាមមូលដ្ឋានជាច្រើន៕

